ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញទទួលជួបសវនាការ និងពិភាក្សាការងារ ជាមួយនឹងឯកឧត្តម Atty. Cesar Strait Pareja អគ្គលេខាធិការរដ្ឋសភានៃសាធារណរដ្ឋប្រទេសហ្វីលីពីន
![](https://senate.gov.kh/wp-content/uploads/2021/01/05-06-2018-7.jpg)
នាព្រឹកថ្ងៃអង្គារ ៧រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញទទួលជួបសវនាការ និងពិភាក្សាការងារ ជាមួយនឹងឯកឧត្តម Atty. Cesar Strait Pareja អគ្គលេខាធិការរដ្ឋសភានៃសាធារណរដ្ឋប្រទេសហ្វីលីពីន នៅសាលប្រជុំពិសេស វិមានព្រឹទ្ធសភា។ គោលបំណងនៃជំនួបពិភាក្សានេះ គឺដើម្បីឈ្វេងយល់ និងផ្លាស់ប្តូរបទពិសោធការងារសភាខាងផ្នែកការផ្តល់សេវាស្រាវជ្រាវច្បាស់ ជូនដល់សមាជិក សមាជិកាសភានៃប្រទេសទាំងពីរកម្ពុជា-ហ្វីលីពីន ។